.

Ads

Please click to like us!

Ads by google

Advertisement

Home »

CEO របស់ Yahoo នឹង​ទទួល​បាន​ប្រាក់ លើក​ទឹក​ចិត្ត​ទ្វេ​ដង​នៅ​ឆ្នាំ ២០១៣

ក្រុមហ៊ុន Yahoo! Inc បានចំណាយប្រាក់ លើកទឹកចិត្តចំនួន ១,១២លានដុល្លារអាមេរិក ដល់អ្នកស្រី Marissa Mayer ដែលជានាយកប្រតិបត្តិ នៅក្នុងឆ្នាំ ២០១២ ដែលប្រាក់នេះ គិតចាប់តាំងពីអ្នកស្រីឡើងកាន់តំណែង ប៉ុន្តែប្រាក់លើកទឹកចិត្តសម្រាប់ឆ្នាំ ២០១៣ អាចនឹងកើនឡើងទ្វេដង។
អ្នកស្រី Mayer បានចាកចេញពីក្រុមហ៊ុន Google ហើយមកកាន់តំណែង ជានាយកប្រតិបត្តិ Yahoo នៅក្នុងខែកក្កដា ឆ្នាំ ២០១២ ហើយក្រោយពីអ្នកស្រី កាន់តំណែងមួយនេះ ក្រុមហ៊ុន Yahoo បានផ្លាស់ប្ដូរមុខមាត់ថ្មី និងធ្វើឲ្យភាគហ៊ុនងើបឡើង ៤០ភាគរយ។
យោងតាមសម្ដី អ្នកនាំពាក្យរបស់ក្រុមហ៊ុន Yahoo បានឲ្យដឹងថា អ្នកស្រី Mayer នឹងទទួលបានប្រាក់បៀវត្សន៍ចំនួន ១លានដុល្លារអាមេរិកក្នុង១ខែ ហើយប្រាក់លើកទឹកចិត្តរបស់អ្នកស្រី នឹងត្រូវទទួលបានទ្វេដងពីឆ្នាំ ២០១២។
តាមការឲ្យដឹងបន្ថែម អ្នកស្រី Mayer នឹងទទួលបានប្រាក់ច្រើនជាង ៥០លានដុល្លារអាមេរិកក្នុង១ឆ្នាំ ដែលប្រាក់ទាំងនោះបានមកពីភាគហ៊ុន រួមនឹងប្រាក់លើកទឹកចិត្ត។
គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Yahoo បានធ្លាក់ចុះ ១ភាគរយ នៅក្នុងទីក្រុងញ៉ូវយ៉ក ប៉ុន្តែបើធៀបទៅនឹងឆ្នាំ ២០១២ កើនឡើង ៥៨ភាគរយ៕
Looking Today

0 comments:

Post a Comment

Support : Music | TV Online | Download
Copyright © 2013. my life show - All Rights Reserved
Home Listening Song OnlineMusic
Proudly powered by Blogger