.

Ads

Please click to like us!

Ads by google

Advertisement

Home »

Microsoft លក់បញ្ចុះតម្លៃ អាជ្ញាប័ណ្ណ Windows 8

ចាប់តាំងពីក្រុមហ៊ុន Microsoft ដាក់ឲ្យប្រើប្រាស់នូវ ប្រព័ន្ធដំណើរការ Windows 8 ឃើញថា ប្រជាប្រិយភាពនៃ ប្រព័ន្ធដំណើរការមួយនេះ ហាក់ដូចជាគ្មានចំណាប់ អារម្មណ៍ពីសំណាក់  អ្នកប្រើប្រាស់ទាល់តែសោះ។
នៅថ្ងៃនេះ យោងតាមសារព័ត៌មានតៃវ៉ាន់ Digitimes បានឲ្យដឹងថា នៅពេលនេះក្រុមហ៊ុន បានសម្រេចចិត្តលក់ នូវអាជ្ញាប័ណ្ណ Windows 8 ទៅឲ្យក្រុមហ៊ុន ផ្សេងៗដែលផលិត Notebooks និង Tablet ត្រឹមតែ ២០ដុល្លារអាមេរិក ក្នុង១អាជ្ញាប័ណ្ណ ដែលនេះជាការលក់ បញ្ចុះតម្លៃមិនធ្លាប់មាន។ ក្រុមហ៊ុនដែលផលិត Notebooks និងTablets អេក្រង់ ១០.៨អ៊ីង អាចមកទំនាក់ទំនងក្រុមហ៊ុន Microsoft ក្នុងការទិញអាជ្ញាប័ណ្ណនេះ បាននៅតាមបណ្ដា Store របស់ Microsoft។
ជាធម្មតា ក្រុមហ៊ុន Microsoft លក់អាជ្ញាប័ណ្ណ Windows 8 តម្លៃ ៨០-៩០ដុល្លារអាមេរិក ក្នុង១អាជ្ញាប័ណ្ណ ហើយការលក់ត្រឹមតែ ២០ដុល្លារអាមេរិក នៅពេលនេះ មានការថែមជួន កម្មវិធី MS Office 2013 ដោយមិនគិតថ្លៃទៀតផង។
យោងតាមគេហទំព័រតៃវ៉ាន់ មួយនេះបានឲ្យដឹងថា ការលក់បញ្ចុះតម្លៃរបស់ Microsoft នឹងចាប់ផ្ដើមធ្វើឡើងនៅ ក្នុងខែមេសាដល់ឧសភា ហើយបើតាម ការរំពឹងទុកនោះ មានក្រុមហ៊ុន Acer និងAsus ជាអ្នកដែលបញ្ជាទិញ អាជ្ញាប័ណ្ណនេះមុនគេ ព្រោះថាក្រុមហ៊ុនទាំងពីរនេះ ជាអ្នកនាំចេញ Notebook និងTablet អេក្រង់ទំហំ ១០.៨អ៊ីងច្រើនជាងគេនៅ ក្នុងទីផ្សារអាស៊ីអាមេរិកឡាទិន និងអេស្ប៉ាញ៕
Looking Today

0 comments:

Post a Comment

Support : Music | TV Online | Download
Copyright © 2013. my life show - All Rights Reserved
Home Listening Song OnlineMusic
Proudly powered by Blogger