.

Ads

Please click to like us!

Ads by google

Advertisement

Home »

រូបភាពនៃស្មាតហ្វូន LG Lucid 2 លេចឡើងមុនកាលកំណត់

នៅថ្ងៃទី៧ ខែមីនានេះ រូបភាពនៃស្មាតហ្វូន LG Lucid 2 បានលេចរូបរាងឡើង ដោយ បង្ហាញពីកាមេរ៉ាឡេន។ ខណៈដែលអ្នកមើលឃើញ រូបភាពនៃស្មាតហ្វូននេះ វាមានបំពាក់ស្លាកយីហោ របស់ក្រុមហ៊ុន Verizon។ 
ស្មាតហ្វូន LG Lucid 2 នឹងជាស្មាតហ្វូន ជំនាន់ក្រោយនៃ LG Lucid ដែលជាម៉ូដែលទូរស័ព្ទ តម្លៃថោក បង្ហាញខ្លួនជាមួយប្រព័ន្ធប្រតិបត្តិការ Android 2.3  កាលពីខែមីនាឆ្នាំ ២០១៣ ហើយវាបានធ្វើការ Update ទៅជាប្រព័ន្ធប្រតិបត្តិការ Android 4.0.4.។  លេខកូដដើមឡើយ នៃម៉ូដែល LG Lucid គឺ VS840 ជាមួយ V870  ដែលនឹងចេញលក់នៅលើទីផ្សារ ជាមួយប្រព័ន្ធ ប្រតិបត្តិការ Android 4.1.2   ភ្ជាប់បណ្តាញ LTE។ នេះវាមានន័យថាស្មាតហ្វូនថ្មី នឹងបញ្ចូលកម្មវិធី Project Butter ឬក៏ Project Now និង Google Now។ កម្មវិធី Project Nowនឹង ទ្រទ្រង់ ដំណើរការ UI និងធ្វើវាដំណើរការយ៉ាងរលូន។  ចំណែក Google Nowជាកម្មវិធីផ្ញើ ព័ត៌មាន ទៅអ្នកដូចជា ព័ត៌មានគ្រោះថ្នាក់ចរាចរ អាកាសធាតុ កីឡា តម្លៃមូលបត្រ និង ព័ត៌មាន ផ្សេងៗទៀតជាច្រើន។
ខណៈដែលគ្មានព័ត៌មានពីតម្លៃនោះ LG Lucid 2 ត្រូវបានគេរំពឹងនឹង បង្ហាញខ្លួននៅ ពេលណាមួយ ក្នុងខែមេសាខាងមុខនេះហើយ៕
Looking Today

0 comments:

Post a Comment

Support : Music | TV Online | Download
Copyright © 2013. my life show - All Rights Reserved
Home Listening Song OnlineMusic
Proudly powered by Blogger