.

Ads

Please click to like us!

Ads by google

Advertisement

Home »

Galaxy Note III នឹង​​​បំពាក់​ដោយ​អេក្រង់​ទំហំ 5.9-inch

អស់​រយៈ​ពេល​ជាង​​ពីរ​ខែ​មក​ហើយ​ដែល​យើង​បាត់​ដំណឹង​ពី​ទូរស័ព្ទ​ទំនើប Samsung Galaxy Note III ​ជា​ម៉ូដែល​​​ទូរស័ព្ទ​ប្រភេទ Phablet ប្រចាំ​ឆ្នាំ​២០១៣​ របស់​ក្រុមហ៊ុន Samsung ។ ​​យ៉ាង​ណា​មិញ​​ថ្មីៗ​នេះ​​បើ​យោង​ទៅ​តាម​កាសែត​ Korea Times បាន​ឲ្យ​ដឹង​ថា​​នៅ​ក្នុង​ឆ្នាំ​នេះ​ក្រុមហ៊ុន Samsung នឹង​​ធ្វើការ​បញ្ចេញ​នូវ​ទូរស័ព្ទ​ទំនើប​មាន​អេក្រង់​​ទំហំ 5.9-inch​ ដែល​ជា​អេក្រង់​​ធំជាង​គេ​របស់​ខ្លួន​​។
ប្រភព​ដដែល​មិន​បាន​ធ្វើការ​បញ្ចេញ​ឲ្យ​ដឹង​ពី​ម៉ូដែល​ទូរស័ព្ទ​​មាន​ អេក្រង់​ធំ​ជាង​គេ​របស់​ក្រុមហ៊ុន Samsung ថា​មាន​ឈ្មោះ​អ្វី​នោះ​ទេ ។ ដូច្នេះ​វា​អាច​ជា​ទូរស័ព្ទ​ជំនាន់​ថ្មី​​របស់​ស៊េរី Galaxy Note សម្រាប់​ឆ្នាំ​២០១៣ និង​អាច​ជា​​​ម៉ូដែល​ផ្សេង​ទៀត​ក៏​ថា​បាន ។ ប៉ុន្តែ​បើ​យោង​ទៅ​តាម​ផលិតផល​ទូរស័ព្ទ​ទំនើប​​ប្រភេទ Phablet ​ដែល​ជា​ទូរស័ព្ទ​មាន​អេក្រង់​ទំហំ​ធំៗ​របស់​ក្រុមហ៊ុន Samsung ​គេ​អាច​សន្និដ្ឋាន​បាន​​ថា​ទូរស័ព្ទ​អេក្រង់​ទំហំ 5.9-inch នោះ​អាច​នឹង​មាន​ឈ្មោះ​ថា​ Galaxy Note III ។​

យ៉ាង​មិញ​ប្រសិន​បើ​ទូរស័ព្ទ​នោះ​ជា​ Galaxy Note III មែន​នោះ​​ទូរស័ព្ទ​នេះ​​​នឹង​​ត្រូវ​បំពាក់​ដោយ អេក្រង់ 5.9-inch Super AMOLED (តែ​​នឹង​មិន​អាច​បត់​បែន​បាន​ទេ​ព្រោះ​ Samsung មិន​ទាន់​​ទទួល​ជោគ​ជ័យ​ទាំង​ស្រុង​ទៅ​លើ​អេក្រង់ Flexible Display ​) តែ​អ្វី​ដែល​ពិសេស​គឺ​ទូរស័ព្ទ​នេះ​នឹង​​មាន​នូវ​​ CPU Exynos 5 Octa ​ដែល​ធ្វើ​ឲ្យ​ល្បឿន​ទូរស័ព្ទ​កាន់​តែ​មាន​សន្ទុះ​លឿន​ជា​​ម៉ូដែល​មុនៗ ។
រូប​ Galaxy Note II :

​សូម​បញ្ជាក់​​ថា ​ស្រប​ពេល​ដែល​ប្រភព​ខាង​លើ​មិន​បាន​បញ្ចេញ​ឲ្យ​ដឹង​ពី​ទូរស័ព្ទ​មាន​ អេក្រង់​ធំ 5.9-inch នោះ​ ​យើង​ក៏​​ទទួល​បាន​នូវ​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​ផង​ដែរ​ថា​ ទូរស័ព្ទ Samsung Galaxy Note III ​នឹង​បំពាក់​នូវ​អេក្រង់​ទំហំ 6.3-inch ឬ 5.8-inch ​ដូច្នេះ​យើង​មិន​អាច​ដឹង​ប្រាកដ​​ទេ​ថា​​ Galaxy Note III នឹង​មាន​អេក្រង់​ទំហំ​​ប៉ុណ្ណា​នោះ​ទេ ? តែ​បើ​​យោង​ទៅ​តាម​​​ទូរស័ព្ទ Galaxy Note II បច្ចុប្បន្ន​គឺ​មាន​អេក្រង់​ទំហំ​​ត្រឹម​តែ 5.5-inch ប៉ុណ្ណោះ​​ តាម​រយៈ​នេះ​គេ​ជឿ​ថា​ Galaxy Note III អាច​នឹង​មាន​អេក្រង់​ទំហំ​ 5.9-inch ៕

0 comments:

Post a Comment

Support : Music | TV Online | Download
Copyright © 2013. my life show - All Rights Reserved
Home Listening Song OnlineMusic
Proudly powered by Blogger