.

Ads

Please click to like us!

Ads by google

Advertisement

Home »

Stylistic M702​ ជា​កុំព្យូទ័រ​បន្ទះ​ស្ដើង​​​ថ្មី​របស់ Fujitsu ​​អាច​ការពារ​​​បាន​ទាំង​ទឹក​​និង​​ធូលី (វីឌីអូ)

Sony Xperia Tablet Z គឺ​ជា​កុំព្យូទ័រ​ដំបូង​ដែល​យើង​បាន​ឮ​ថា​មាន​លក្ខណ​សម្បត្តិ​ពិសេស​មិន​ ជ្រាប​ទឹក​និង​អាច​ការពារ​ធូលី​មិន​ឲ្យ​ចូល​ក្នុង​ម៉ាស៊ីន ។ ​ដោយ​ឡែក​ថ្មីៗ​នេះ​ក្រុមហ៊ុន Fujitsu ទើប​តែ​បាន​ប្រកាស​ចេញ​នូវ​​កុំព្យូទ័រ​បន្ទះ​ស្ដើង​ថ្មី​របស់​គេ​ដែល​មាន​សមត្ថភាព​អាច​​ការ​ពារ​បាន​ទាំង​ទឹក​និង​ធូលី​មិន​ឲ្យ​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​​ដូច​ជា Sony Xperia Tablet Z ។

Stylistic M702 ជា​កុំព្យូទ័រ​បន្ទះ​ស្ដើង​ថ្មី​របស់​ក្រុមហ៊ុន Fujitsu ​​ដែល​មាន​សមត្ថភាព​ខ្ពស់​អាច​ការ​ពារ​ទឹក​និង​ធូលី​មិន​ឲ្យ​ចូល​ក្នុង​ ម៉ាស៊ីន ។ ​នៅ​ក្នុង​ជម្រៅ​ទឹក​​ចំនួន​ ១ ម៉ែត្រ​ Stylistic M702 អាច​​ស្ថិត​​បាន​រយៈ​ពេល​រហូត​ដល់​ទៅ ៣០ នាទី(កន្លះ​ម៉ោង​) ដោយ​មិន​ប៉ះ​ពាល់​អ្វី​ទាំង​អស់​ ។ លើស​ពី​នេះ​ជា​មួយ​នឹង​​អេក្រង់​ទំហំ 10.1-inch IPS display កុំព្យូទ័រ​បន្ទះ​ស្ដើង​នេះ​ថែម​ទាំង​​មាន​កម្រិត​​ភាព​ច្បាស់​រហូត​ដល់​ទៅ​ 1,920 x 1,200 (Full HD) ​ទៀត​ផង​ ។ ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់​ពី​លក្ខណ​​សម្បត្តិ​ពិសេស​របស់​កុំព្យូទ័រ​ បន្ទះ​ស្ដើង​ Stylistic M702 សូម​ទស្សនា​វីឌីអូ​ខាង​ក្រោម​ទាំង​អស់​គ្នា​ ។
វីឌីអូ​៖

លក្ខណសម្បត្តិ​បែប​បច្ចេកទេស​របស់ Stylistic M702 ៖
  • អេក្រង់ 10.1-inch IPS display កម្រិត​ភាព​ច្បាស់​ 1,920 x 1,200 (FullHD)
  • កាមេរ៉ា​មុខ 1.2MP និង​ក្រោយ​ 8MP
  • CPU  quad-core Tegra 3 1.7 GHz
  • RAM 2GB
  • ​មិន​ជ្រាប​ទឹក​​ និង​អាច​​ការ​ពារ​មិន​ឲ្យ​​ធូលី​ចូល​ក្នុង​ម៉ាស៊ីន​
  • Wi-fi 802.11 a/b/g/n, Bluetooth 4.0
  • មាន​បំពាក់​បច្ចេកវិទ្យា​​ NFC, LTE
  • អង្គ​ផ្ទុក​ទិន្នន័យ​ជាប់​ម៉ាស៊ីន​ 32 GB (​មាន​រន្ធ​សម្រាប់ microSD card )
  • ថាមពល​ថ្ម 10,000mAh អាច​ប្រើ​បាន​ ១៥ ម៉ោង​
  • ប្រព័ន្ធ​ប្រតិបត្តិការ​ Android 4.0 ​តែ​អាច​ឡើង​ 4.2 Jelly Bean
  • ទម្ងន់ 590g ​​(ទាំង​ថ្ម​)

សូម​បញ្ជាក់​​ថា កុំព្យូទ័រ​បន្ទះ​ស្ដើង Stylistic M702 ​ឥលូវ​មាន​លក់​ជា​ផ្លូវ​ការ​ហើយ​នៅ​តាម​តំបន់​ប្រទេស​មួយ​ចំនួន​ដូច​ជា អឺរ៉ុប អាហ្វ្រិក ឥណ្ឌា និង​តំបន់​មជ្ឈិម​បូព៌ា​ដែល​​មាន​តម្លៃ​ក្នុង​មួយ​គ្រឿង​ប្រហែល​​ €999 ស្មើ​នឹង​ $1299.70 ។

តាម​រយៈ​កុំព្យូទ័រ​បន្ទះ​ស្ដើង Sony Xperia Tablet Z និង​ Fujitsu Stylistic M702 ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​បាន​លើក​ជា​មតិ​ថា​ ប្រភេទ​ផលិតផល​​ដែល​អាច​ការ​ពារ​នូវ​ទឹក​បាន​(waterproof) គឺ​កំពុង​ក្លាយ​ជា​​គំរូ​ស្តង់ដារ​របស់​ម៉ូដែល​ដែល​​​​​មាន​​ទាំង​តម្លៃ​ ថ្លៃ​ និង​គុណភាព​ខ្ពស់ (high-end model) ៕​
សម្រាប់​ប្រិយ​មិត្ត​តើ​យល់​យ៉ាង​ណា​​ដែរ?

0 comments:

Post a Comment

Support : Music | TV Online | Download
Copyright © 2013. my life show - All Rights Reserved
Home Listening Song OnlineMusic
Proudly powered by Blogger