.

Ads

Please click to like us!

Ads by google

Advertisement

Apple ​​អាច​នឹង​ប្រកាស​ចេញ​ iPhone 5S, iPhone តម្លៃទាប​ និង iOS 7 នៅ​ក្នុង​ខែមិថុនា ឆ្នាំ២០១៣

បើ​យោង​តាម​របាយការណ៍​របស់​ TCM កាល​ពី​ដើម​ខែកុម្ភៈ​កន្លង​ទៅ​ថ្មីៗ​នេះ​ បាន​ឲ្យ​ដឹង​ថា​ «Apple នឹង​ចេញ​ iPhone ដែល​មាន​តម្លៃ​ទាប​នៅ​​ពាក់កណ្ដាល​ឆ្នាំ២០១៣» នៅ​ក្នុង​ខែ​ដដែល​នោះ​ផង​ដែរ​ មាន​ប្រភព​មួយ​ផ្សេង​ទៀត​បាន​បង្ហាញ​ពីរូបរាង​របស់​ iPhone 5S ដែល​គេ​អះអាង​ថា​ធ្លាយ​ចេញ​ពី​រោងចក្រ
ដោយឡែក​សំរាប់​ពេល​នេះ ប្រិយមិត្ត​នឹង​បាន​ទទួល​នូវ​ព័ត៌មាន​ថ្មី​ដែល​ទាក់ទង​នឹង​ទូរស័ព្ទ​ ​iPhone 5S, iPhone តម្លៃ​ទាប និង ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 7 ​ព្រោះថា​បើ​យោង​តាម​សេចក្ដីរាយការណ៍​របស់​គេហទំព័រ iClarified.com បាន​ដកស្រង់​​របាយការណ៍​របស់​ លោក Ming-Chi Kuo ដែល​ជា​អ្នក​វិភាគ​នៅ​ក្នុង​ក្រុមហ៊ុន KGI យ៉ាង​ដូច្នេះ​ថា «​ពួក​យើង​រំពឹង​ថា​ ក្រុមហ៊ុន Apple នឹង​បង្ហាញ​ iPhones ជំនាន់​ថ្មី​ និង​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 7 ក្នុង​ខែមិថុនា ឆ្នាំ២០១៣ ​បន្ទាប់​មក​​ចាប់​ផ្ដើម​បញ្ចេញ iPhone 5S និង iPhone តម្លៃ​ទាប​ទៅ​លើ​ទីផ្សារ​ក្នុង​ខែកក្កដា និង​ពេល​បន្តបន្ទាប់​ទៀត» ។ នៅ​ក្នុង​របាយការណ៍​នោះ​ក៏​បាន​បញ្ជាក់​ពី​ចំណុច​ខុស​គ្នា​ខ្លះៗ​រវាង​ iPhone 5 និង​ iPhone 5S ផង​ដែរ ដោយ​ចំណុច​ខុស​គ្នា​ទាំង​នោះ​មាន​ដូច​​ជា៖

  1. ល្បឿន​ដំណើរ​នៃ iPhone 5S ត្រូវ​បាន​ផ្ដល់​ថាមពល​ដោយ CPU A7
  2. កាមេរ៉ា​របស់ iPhone 5S មាន​បំពាក់​ដោយ​ Smart Flash (អាច​បាញ់​ភ្លើង​ពណ៌ស ឬ ពណ៌លឿង អាស្រ័យ​ទៅ​តាម​ស្ថានភាព​ពន្លឺ)
  3. នៅ​ពី​ក្រោម home buton របស់​ iPhone 5S មាន​បំពាក់​ដោយ បន្ទះ​សំគាល់​ក្រយៅ​ដៃ​ (fingerprint chip) ដែល​​អាច​ប្រើ​ជា​សោ​សុវត្ថិភាព​ និង​បង្កើន​លទ្ធភាព​ប្រើប្រាស់​
រី​ឯ iPhone តម្លៃ​ទាប​វិញ​ មាន​តួ​ធ្វើ​ពី​ កែវហ្វៃប៊ើ (fiberglass) លាយ​នឹង​ ប្លាស្ទិក ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​​ iPhone តម្លៃ​ទាប​មាន​ ទម្ងន់​ស្រាល​ និង ស្ដើង​ ជាង​ iPhones ដែល​ធ្លាប់​ចេញ​នា​ពេល​កន្លង​មក ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ចំណុច​ដែល​សំខាន់​មួយ​ទៀត​នោះ​គឺ​ ងាយ​ស្រួល​ក្នុង​​ធ្វើ​ឲ្យ​ទៅ​ជា​ពណ៌​ផ្សេងៗ ។
សូម​បញ្ជាក់​ថា​ ខ្លឹមសារ​ខាង​លើ​គឺ​គ្រាន់​តែ​ជា​ការ​សន្និដ្ឋាន​របស់​ លោក Ming-Chi Kuo តែ​ប៉ុណ្ណោះ ចំពោះ​ព័ត៌មាន​ពិត​ ថា​តើ​ក្រុមហ៊ុន Apple នឹង​ចេញ​ iPhone តម្លៃ​ទាប​ (មាន​ដូច​ជា​ iPhone Air, iPhone 5 mini) ឬ​ អត់​នោះ សូម​ប្រិយមិត្ត​រង់ចាំ​តាម​ដាន​ជា​មួយ​ពពក ៕
រូបភាព​គំរូ​របស់​ iPhone mini (រូប​តូច​ខាង​ស្ដាំ)
រូប​គំរូ iPhone 5S និង iPhone 5 mini

បើ​ក្រុមហ៊ុន​ Apple ពិត​ជា​ចេញ​ iPhones ជា​ច្រើន​ម៉ូដែល​ក្នុង​មួយ​ឆ្នាំៗ​មែន​នោះ​ តើ​ប្រិយមិត្ត​យល់​ថា​វា​អាច​នឹង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ក្រុមហ៊ុន​មួយ​ នេះ​ដែរ​ ឬ​ យ៉ាង​ណា?

0 comments:

Post a Comment

Support : Music | TV Online | Download
Copyright © 2013. my life show - All Rights Reserved
Home Listening Song OnlineMusic
Proudly powered by Blogger