.

Ads

Please click to like us!

Ads by google

Advertisement

Home »

អគ្គ​នាយក Hon Hai ទៅ​ជប៉ុន ដើម្បី​ចរចា​ទិញ​ភាគ​ហ៊ុន Sharp

អគ្គនាយកក្រុមហ៊ុន Hon Hai Precision ដែលជាក្រុមហ៊ុនធំរបស់ Foxconn នឹងជួបថ្នាក់ដឹកនាំ ជាន់ខ្ពស់ក្រុមហ៊ុន Sharp នៅក្នុងសប្ដាហ៍នេះ ដើម្បីពិភាក្សារឿងទិញភាគហ៊ុនរបស់ Sharp។ នេះបើយោងតាមសារព័ត៌មាន ក្នុងស្រុកបានរាយការណ៍ឲ្យដឹង កាលពីថ្ងៃសុក្រកន្លងទៅ។
ប្រភពព័ត៌មានក្នុងស្រុកជាច្រើន បានលើកឡើងថា វត្តមានរបស់លោក Terry Gou អគ្គនាយកក្រុមហ៊ុន Hon Hai នៅក្នុងទីក្រុងតូក្យូ គឺក្រោយពេលដែលក្រុមហ៊ុន អេឡិចត្រូនិកកូរ៉េ Samsung បានទិញយកភាគហ៊ុនរបស់ Sharp ចំនួន ៣ភាគរយ ក្នុងតម្លៃ ១១១លានដុល្លារអាមេរិក កាលពីដើម្បីនេះ។
សារព័ត៌មាន Economic Daily បាននិយាយថា កាលពី៧ខែមុន ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន Hon Hai និង Sharp បានជួបគ្នាជាលើកដំបូង ដើម្បីចរចារឿងទិញភាគហ៊ុន។
បើតាមការបញ្ជាក់ ឲ្យដឹងពីប្រភពខាងលើ Hon Hai ប្រហែលជានឹងទិញយកភាគហ៊ុនរបស់ Sharp ចំនួន ៩,៩ភាគរយ ប៉ុន្តែ Sharp មិនបានបញ្ជាក់ថានេះ ជាការពិតឬមួយយ៉ាងណានោះទេ៕
ប្រែសម្រួល៖ Looking TODAY
Looking Today

0 comments:

Post a Comment

Support : Music | TV Online | Download
Copyright © 2013. my life show - All Rights Reserved
Home Listening Song OnlineMusic
Proudly powered by Blogger