.

Ads

Please click to like us!

Ads by google

Advertisement

Home »

Nokia បង់​លុយ​ឲ្យ Microsoft ចំនួន $650​លាន​ដុល្លារ ថ្លៃ​ប្រើ​អាជ្ញា​ប័ណ្ណ Windows Phone

ក្រុមហ៊ុនផលិតទូរស័ព្ទដៃ ហ្វាំងឡង់ Nokia បានចំណាយលុយ ៦៥០លានដុល្លារអាមេរិក ទៅឲ្យក្រុមហ៊ុន Microsoft លើកកិច្ចសហការប្រើប្រាស់ ប្រព័ន្ធដំណើរការ Windows Phone។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ Nokia បានឲ្យដឹងថា ក្រុមហ៊ុន Nokia និង Microsoft បានសហការគ្នាយ៉ាងល្អអស់រយៈពេល ២ឆ្នាំ លើការបង្កើតស្មាតហ្វូនដែល ប្រើប្រាស់ឲ្យប្រព័ន្ធដំណើរការ Windows Phone។
ក្រុមហ៊ុនទាំងពីរនេះ បានចាប់ដៃគ្នាបង្កើតស្មាតហ្វូន ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Apple និងក្រុមហ៊ុនផលិតស្មាតហ្វូនផ្សេងទៀត ដែលប្រើប្រាស់ប្រព័ន្ធដំណើរការ Android របស់ក្រុមហ៊ុន Google។
ចាប់តាំងពីក្រុមហ៊ុន Nokia សហការជាមួយ Microsoft មកឃើញថា ទីផ្សារស្មាតហ្វូនរបស់ Nokia បានងើបឡើង ហើយប្រព័ន្ធដំណើរការ Windows Phone ក៏ត្រូវបានគេស្គាល់តាមរយៈ សា្មតហ្វូន Lumia របស់ Nokia ផងដែរ។
ចំនួនទឹកប្រាក់ដែលក្រុមហ៊ុន Nokia ត្រូវចំណាយឲ្យ Microsoft នេះគឺជាការបង់ទៅលើការប្រើអាជ្ញាប័ណ្ណ Windows Phone ប៉ុន្តែគេមិនបានដឹងថា ក្រុមហ៊ុនទាំងពីរនេះនៅបន្តកិច្ចព្រមព្រៀង ប្រើប្រាស់ប្រព័ន្ធដំណើរការ Windows Phone ប៉ុន្មានថ្ងៃទៀតនោះទេ៕
Looking Today

0 comments:

Post a Comment

Support : Music | TV Online | Download
Copyright © 2013. my life show - All Rights Reserved
Home Listening Song OnlineMusic
Proudly powered by Blogger