.

Ads

Please click to like us!

Ads by google

Advertisement

Home »

ពេល​សមត្ថ​កិច្ច​កំពុង​ជួយ​អន្តរា​គមន៍ គ្រោះ​ថ្នាក់​ចរា​ចរណ៍ ក្រុម​របស់​តារា​ចម្រៀង ខេមរៈ សេរី​មន្ត ស្រាប់​តែ​មាន​រថ​យន្ត​មួយ​គ្រឿង ដាច់​ហ្វ្រាំង បុក​ស្លាប់​ពីរ​នាក់ និង​របួស​ធ្ងន់​ស្រាល ៤-៥​នាក់

E-mail Print PDF
-ជនរងគ្រោះ ដែលស្លាប់ ម្នាក់ជាអ្នកបើក រថយន្តស្ទូច និងម្នាក់ទៀត ជាមន្រ្តីក្រុមហ៊ុន ធារារ៉ាប់រង កាំមីនកូ ខណៈអធិការងម្នាក់ បានបាក់ដៃ
ព្រះសីហនុ៖ មានហេតុការណ៍ ដ៏គួរឲ្យរន្ធត់មួយទៀត បានកើតឡើង នៅកន្លែងគ្រោះថ្នាក់ចរាចរណ៍ របស់ក្រុមតារាចម្រៀង លោក ខេមរៈ សេរីមន្ត តាមបណ្តោយ ផ្លូវជាតិលេខ៤ ស្រុកព្រៃនុបនោះ ខណៈកម្លាំងសមត្ថកិច្ច កំពុងតែជួយអន្តរាគមន៍ គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ ស្រាប់តែមាន រថយន្តមួយគ្រឿង បើកចុះចំណោទក៏ដាច់ហ្វ្រាំង ហើយបានបុកមនុស្ស បណ្តាលឲ្យស្លាប់ពីរនាក់ និងរបួសធ្ងន់ស្រាល៤ទៅ៥នាក់ ។
សមត្ថកិច្ចមូលដ្ឋាន និងមន្រ្តីនគរបាលចរាចរណ៍ជើងគោក បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ចំនួន២នាក់ ខាងលើនេះ រួមមានម្នាក់ ជាមន្រ្តីរបស់ក្រុមហ៊ុន ធារារ៉ាប់រង កាំមីនកូ និងម្នាក់ទៀតជាអ្នកបើករថយន្តស្ទូច ។ រីឯអ្នករងរបួសចំនួន ៤ទៅ៥នាក់នោះ មានម្នាក់ជាអធិការរងនគរបាល ស្រុកព្រៃនប់ លោក សេង ចំរើន ទទួលផែនចរាចរណ៍។
បើតាមសមត្ថកិច្ច មុនពេលកើតហេតុ ខណៈការកកស្ទះចរាចរណ៍ ដែលមានមនុស្សយ៉ាងណែនតាន់តាប់ និងការចោមរោមមើលយ៉ាងច្រើនកុះករ និងមានការជួយអន្តរាគមន៍ ពីសំណាក់កម្លាំងសមត្ថកិច្ចផងនោះ ចំពោះគ្រោះថ្នាក់ចរាចរណ៍ ទៅលើក្រុមតារាចម្រៀង លោក ខេមរៈ សេរីមន្ត នោះ ស្រាប់តែមានរថយន្ត របស់ក្រុមហ៊ុនឯកជនមួយគ្រឿង បានបើកចុះចំណោទ ហើយដាច់ហ្វ្រាំង រួចក៏ជ្រុលទៅបុកមនុស្ស បណ្តាលឲ្យស្លាប់ មន្រ្តីរបស់ក្រុហ៊ុន ធារារ៉ាប់រងកាំមីនកូ ហើយរថយន្ត ក៏ជ្រុលទៅបុកអ្នកបើករថយន្តស្ទូច បណ្តាលឲ្យស្លាប់ទៀត។
យ៉ាងណាក៏ដោយសមត្ថកិច្ចមិនទាន់បាន បញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះនៅឡើយទេ៕
ដោយ៖ Looking TODAY
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News

0 comments:

Post a Comment

Support : Music | TV Online | Download
Copyright © 2013. my life show - All Rights Reserved
Home Listening Song OnlineMusic
Proudly powered by Blogger